ការបំពានផ្លូវភេទ
សំដៅលើគ្រប់ប្រភេទនៃអំពើហិង្សាតាមរាងកាយ ពាក្យសំដី និងតាមផ្លូវអារម្មណ៍ ដែលរំលោភដល់សិទ្ធរបស់ជនណាម្នាក់ក្នុងគោលការណ៍ផ្លូវភេទ។
រាល់សកម្មភាពដែលបង្កគ្រោះថ្នាក់ ដែលក្នុងនោះ បុគ្គលម្នាក់បានប៉ះបុគ្គលម្នាក់ទៀតក្នុងលក្ខណៈផ្លូវភេទ ដោយមិនមានការយល់ព្រម រួមមានការយាយីផ្លូវភេទ និងការរំលោភសេពសន្ថវៈ។
រាល់សកម្មភាពដែលបង្កគ្រោះថ្នាក់ ដែលក្នុងនោះ បុគ្គលម្នាក់បានប៉ះបុគ្គលម្នាក់ទៀតក្នុងលក្ខណៈផ្លូវភេទ ដោយមិនមានការយល់ព្រម រួមមានការយាយីផ្លូវភេទ និងការរំលោភសេពសន្ថវៈ។
ប្រសិនបើមានការរំលោភផ្លូវភេទកើតឡើង
- កុំនៅតែម្នាក់ឯង ប៉ុន្តែត្រូវគេចខ្លួនទៅទីសុវត្ថិភាព ដូចជាផ្ទះរបស់មិត្តភក្តិ ឬគ្រួសាររបស់អ្នក។
- ស្នើសុំជំនួយពីអ្នកដែលខ្វល់ខ្វាយពីអ្នក និងអាចគាំទ្រអ្នក ឬទូរសព្ទទៅ មជ្ឈមណ្ឌលជំនួយសង្គ្រោះក្នុងអំពើហិង្សាផ្លូវភេទរបស់កូរ៉េ (Korea Sexual Violence Relief Center) ឬ មជ្ឈមណ្ឌលផ្កាឈូករ័ត្ន (Sunflower Center) ឬបណ្តាញទូរសព្ទជំនួយស្ត្រីតាមលេខ 1366 ។
- សូមទៅកាន់មន្ទីរពេទ្យ ឬទៅរកប៉ូលីសដោយផ្ទាល់ ដោយមិនត្រូវលាងសម្អាតខ្លួន ប្តូរខោអាវដែលអ្នកពាក់នៅពេលមានការរំលោភបំពាន និងពេលមានអំពើហិង្សាផ្សេងទៀតឡើយ។
- ថតរូបស្នាមជាំ ឬស្នាមរបួសនៅលើដងខ្លួនរបស់អ្នក។
- កុំលុបចោល ប៉ុន្តែត្រូវរក្សាការថតសម្លងពេលនិយាយជាមួយនឹងអ្នកបង្កឱ្យរងគ្រោះ ដែលអាចយកទៅប្រើជាភស្តុតាង។
នីតិវិធីច្បាប់?
របាយការណ៍
112
ប៉ូលីស
សេចក្តីថ្លែងការណ៍របស់ជនរងគ្រោះ
ការស៊ើបអង្កេត/ការរកឱ្យបានភស្តុតាង
ព្រះរាជអាជ្ញា
ជនរងគ្រោះ·ការស៊ើបអង្កេតជនល្មើស/សេចក្តីសម្រេចថាចាប់ខ្លួន
តុលាការ
សម្រេចបានសាលក្រម/ការការពារជនរងគ្រោះ